រសៀលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥
-------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងចំណាយបន្ទុកបុគ្គលិកឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្រោមការដឹកនាំដោយលោក អ៊ុក សុផា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. ។
កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាពីគម្រោងចំណាយបន្ទុកបុគ្គលិកតាមអង្គភាពថវិកានៃ កសហវ. ដើម្បីបូកសរុបជារួមនៅក្នុងគម្រោងថវិកាឆ្នាំ២០២៦ របស់ កសហវ.។